ព័ត៌មាន​ដែល​ថា​ជនជាតិ​ចិន ៤​នាក់​មាន​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា នៅ​សៀមរាប​នោះ ជា​រឿង​មិន​ពិត

0
186

សៀមរាប​៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្ត សៀមរាប​បាន​ចេញ​នៅ​សេចក្តី​បំភ្លឺ​មួយ ក្រោយ​មាន​ជន​ខិល ខូច​មួយ​ចំនួន​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា​មាន ជនជាតិ​ចិន ៤​នាក់ ដែល​មាន​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា បាន​មក ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្តសៀមរាប​។

ក្នុង​នោះ​ដែរ អាជ្ញាធរ​បាន​ចុះ​ទៅ​ដល់ទី​តាំង​សណ្ឋាគារ ដែល​ត្រូវ​បាន​ជនខិលខូច​បាន​បង្ហោះ​នោះ ប៉ុន្តែ​មិន​មាន ករណី​ដូច​ការ​ចែកចាយ​នោះ​ទេ​។ ហើយ​ពេល​នេះ​សមត្ថកិច្ច កំពុង​តាម​រក​ជន​ដែល​ប្រឌិត​ព័ត៌មាន​នេះ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here