ប្រទេស​ជា​ច្រើន​បាន​ត្រៀម​យន្តហោះ ដើម្បី​ទៅ​ជំលៀស​ប្រជាជន​ខ្លួន​ពី​ខេត្ត​កំពុង​ផ្ទុះ​មេរោគ កូ​រ៉ូ​ណា

0
323

ជប៉ុន៖ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជប៉ុនបានអោយដឹងថា ខ្លួនបានត្រៀមយន្តហោះរួចរាល់ហើយ ដើម្បីធ្វើការទៅទទួល យកប្រជាជនរបស់ខ្លួនដែលកំពុងចាប់នៅក្នុងទីក្រុង អ៊ូហាន ទីកន្លែងផ្ទុះនៅមេរោគរលាកសួត កូរ៉ូណា។ ក្នុងនោះយន្តហោះ ដែលនឹង ត្រៀមបញ្ជូនទៅយកប្រជាជនរបស់ខ្លួន គឺអាចដឹកបាន ២០០នាក់ ក្នុងមួយជើង។ ចំណែកប្រជាជនជប៉ុន ដែលកំពុងជាប់នៅប្រទេស ចិននោះមានចំនួនជាង ៦០០នាក់។

មិនខុសប្លែកពីគ្នានេះ ប្រទេសកូរ៉េខាងត្បូង ក៏បានត្រៀមយន្តហោះ ដើម្បីទៅទទួលប្រជាជនរបស់ខ្លួនដែលជាប់នៅក្នុងទីក្រុង អ៊ូហាន់​ដែលមានចំនួនជាង ៧០០នាក់។ ដោយឡែកនាយករដ្ឋមន្ត្រីក៏បានត្រៀមខ្លួនក្នុង បញ្ជូនយន្តហោះទៅទទួលប្រជាជនខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here