ភ្នំឥសីបតមៈ ក្លាយជាគោលដៅមួយរបស់ភ្ញៀវទេសចរណ៍ ក្នុងខេត្ដរតនគិរី

0
11

រតនគិរី៖ ភ្នំឥសីបតមៈ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីក្រោយពីអាជ្ញាធរខេត្តបានរៀបចំកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន សាងសង់ព្រះពុទ្ធបដិមារអង្គធំ ផ្លូវឡើង រៀបចំទីធ្លាសម្រាប់កម្សាន្តមក បានក្លាយជាគោលដៅមួយរបស់ភ្ញៀវទេសចរណ៍ ព្រមទាំងជាទីលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពក្រុង សមុទ្រកសិកម្មពីកំពូលភ្នំ។

យោងតាមរដ្ឋបាលខេត្ដរតនគិរី បាន ឲ្យ ដឹង ថា ជារៀងរាល់ពេលល្ងាច គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនបានធ្វើដំណើរឡើងទៅកម្សាន្តនៅលើភ្នំដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធ និងជាទីកន្លែងដ៏មនោរម្យមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here