ភ្នំពេញ៖ នេះបើយោងតាមឯកឧត្តម ជឹម ភក្ត្រា ដែលធ្លាប់ បានធ្វើការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្ត្រនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រយៈពេលជាង១០ឆ្នាំ បានអោយដឹងថា មេរោគរលាកសួតប្រភេទថ្មី កូរ៉ូណា គឺមិនងាយឆ្លងនៅប្រទេសកម្ពុជានោះទេ ដោយសារតែមូលហេតុទាំងអស់នេះ៖
ជាទូទៅការចំលងវីរុស Coronavirusអាចឆ្លងបានត្រូវពឹងលើកត្តាបីសមស្រប
1. ចំនួនមេរោគ
2. សីតុណ្ហភាព (ក្រោម២០ C)
3 ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ)
———–
#កត្តាដែលមិនងាយឆ្លងរាលដាលនៅប្រទេសយេីង:
១. ប្រទេសយេីងមានសីតណ្ហភាពលេីសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)
២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រេីននៅឡេីយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡេីយ។
———-
ចំពោះការវិភាគរកមេរោគនេះ
– គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)
-ការសង្ស័យនណាម្នាក់មានជម្ងឺនេះ គឺផ្តោតទៅលេីជននោះមានកម្តៅលេីសពី៣៨c ហេីយមកពីតំបន់ប្រឈម (តំបន់ប្រភពជម្ងឺនេះ)
– ធ្វេីការវិភាគ លេីDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
– មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ
——–
ចំពោះការប្រេីម៉ាស់ ការពារ :
Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក នៅចំពោះមុខយេីង។