តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តការពារជាប់ជាប្រចាំតាមបន្ទាត់ព្រំដែន ការពារការឆ្លងដែនខុសច្បាប់ របស់ពលករមកពីប្រទេសថៃ

0
9

ភ្នំពេញ៖ ក្រោមការដឹកនាំ ចង្អុលបង្ហាញ ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នៅតាមបន្ទាត់ព្រំដែនគឺមានការរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការល្បាតជាប់ជាប្រចាំ ចំពោះការចូលរួមទប់ស្កាត់បងប្អូន ដែលមកពីប្រទេសថៃ ទប់ស្កាត់ និងនាំយកពលករឆ្លងដែនទៅធ្វើចត្តាឡីស័ក ដើម្បីបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ ប្រមុខរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គួររំលឹកផងដែលថា មកទល់ពេលនេះគឺនៅតែមានបងប្អូនដែលធ្វើការនៅប្រទេសថៃ សំរុកចេញពីប្រទេសថៃ វិលមកកម្ពុជាវិញគួរអោយកត់សម្គាល់។

បន្ថែមពីនេះទៀត លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក៏បានចុះត្រួតពិនិត្យការងារ កសាងអង្គភាព និង ការងារបង្កបង្កើនផល ក្នុងនោះដែរលោកមេបញ្ជាការ បានបំផុស និងជំរុញដល់គ្រប់បណ្តាកងឯកភាពទាំង ៩ស្រុក/ក្រុង និង ២វរសេនាតូច ចំណុះ ត្រូវយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ជាពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here