ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាល រាជធានីភ្នំពេញ ក្រោយអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង បានបើកិច្ចប្រជុំស្ដីពីគម្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្តោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ និងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ៕