លោកអភិបាលខេត្ដកណ្ដាលប្រាប់ម្ចាស់ដេប៉ូដឹកដី ដឹកខ្សាច់ ទាំងអស់ មិនត្រូវដឹកហួសពីទ្រុងរថយន្ត និងត្រូវគ្របឱ្យជិត

0
12

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាលបានស្នើដល់ម្ចាស់ដេប៉ូដឹកដី ដឹកខ្សាច់ ទាំងអស់ មិនត្រូវដឹកហួសពីទ្រុងរថយន្ត ត្រូវមានគម្របគ្របអោយជិត ជៀសវាងការធ្លាក់ថ្ម ដី និងខ្សាច់ ហើយត្រូវដឹកខ្សាច់ស្ងួត ជៀសវាងហូរ ឬជ្រុះធ្លាក់លើផ្លូវ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ក្នុងការដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅថា ដើម្បីអោយទីក្រុងតាខ្មៅ ក្លាយជាទីក្រុងស្អាត និងទទួលបានផ្ការំដួល៣ទង និងទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន។

លោកអភិបាលខេត្ដស្នើដល់ម្ចាស់ដេប៉ូដឹកដី ដឹកខ្សាច់ ទាំងអស់ មិនត្រូវដឹកហួសពីទ្រុងរថយន្ត ត្រូវមានគម្របគ្របអោយជិត ជៀសវាងការធ្លាក់ថ្ម ដី និងខ្សាច់ ហើយត្រូវដឹកខ្សាច់ស្ងួត ជៀសវាងហូរ ឬជ្រុះធ្លាក់លើផ្លូវ ។
គួរឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង និងម្ចាស់ដេប៉ូដឹកដី ដឹកខ្សាច់ទាំងអស់ ក្នុងក្រុងតាខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here