ភ្នំពេញ៖ ក្រោយផ្ទុះឡើងនៅការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះលោក K01 បន្ទាប់ពីបានធ្វើការរាយការណ៍នៅព័ត៌មាន បំពុលសង្គម ដែលទាក់ទង់នឹងបញ្ហាជំងឺរលាកសួត កូរ៉ូណា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ក្នុងនោះលោក K01 បានសរសេរចំណង់ជើងថា “(ព័ត៌មានបឋម) ជួយស៊ែរអោយ បងប្អូនខ្មែរបានដឹងផង ផ្សាយផ្ទាល់ K01 មកសម្ភាស អ្នកឆ្លង មេរោគ ដ៏កាចសាហាវម្នាក់នៅមន្ទីរុស្សី ជាជនជាតិចិន”។
ហើយនៅពេលនេះបើតាមប្រភពពី បង ម៉េង អ្នកសារព័ត៌មាន បានអោយដឹងថា លោក K01 កំពុងធ្វេីលិខិសសុំទោស រឿងបំប៉ោងពត័មានព្រឹកមិញនេះ ថាមានមនុស្សឆ្លង Corona Virus នៅមន្ទីរពេទ្យរុស្សីហេីយ គិតត្រឹមម៉ោង៦៖៣០នាទីព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ក្រោយមានការផ្សព្វផ្សាយថាមានអ្នកជំងឺរលាកសួតប្រភេទថ្មី នៅក្នុងមន្ទីពេទ្យរុស្សីកាលពីព្រឹកមិញ ខាងមន្ទីរពេទ្យក៏បានចេញមកធ្វើការបកស្រាយផងដែរ ថាគ្មានករណីអ្នកមានជំងឺរលាកសួត កូរ៉ូណា នៅក្នុងមន្ទីពេទ្យនោះទេ៕
ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន