ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្តែក ២ទីតាំង ដែលស្ថិតនៅ ភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ ផងដែរ។
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស)។
បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានឱ្យម្ចាស់សិប្បកម្មផលិតទាំង២ទីតាំង ធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកជាបណ្តោះអាសន្ន និងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។ ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើមានលើកទី២ យើងនឹងអនុវត្តនីតិវិធីច្បាប់៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/3-4.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/9-8.jpg?resize=696%2C928&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/12-3.jpg?resize=696%2C338&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/5-4.jpg?resize=696%2C541&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/4-5.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/6-7.jpg?resize=696%2C928&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/01/2-2.jpg?resize=696%2C522&ssl=1)