ព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា ថ្ងៃទី១៩.០៣.២០២០ វេលាម៉ោងជិត១១យប់ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៤-១៦៥ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3B-2858 និងកន្ទុយរុឺម៉កផ្លាកលេខ ភ្នំពេញ4A-1424មានទិសដៅខេត្តព្រះសីហនុ -រាជធានីភ្នំពេញ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ )។ មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក YAMAHA EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ )ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពកំពុងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត បានរត់ គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕