កោះកុង៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកជញ្ជាំងភ្នំ ស្លាប់ម្នាក់របួស២នាក់ នៅចំណុចអន្ទង់អាំងគីឡូ៦១ នៅយប់ម៉ោង ២រំលងអាធ្រាត្រ។
សមត្ថកិច្ច សូមជូនដំណឹងដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ៤៨ថា ប្រសិនបើបងប្អនឆ្លងកាត់ផ្លូវជាតិខាងលើនេះ ជាលើកទី១ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ ចាប់ពីចំណុចរង្វង់មូលវិថីសាយភូថង រហូតដល់ទីរួមខេត្តកោះកុង ព្រោះមានចំណោត និងកាច់កោងច្រើនកន្លែង ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់កើតឡើង ប្រសិនបើអ្នកបើកបរធ្វេសប្រហែស៕
![](https://i0.wp.com/1.bp.blogspot.com/-7JuSUDL3lUU/XnQsTgQLmII/AAAAAAAAlbw/fBhJtR2P_mMcuTBI1Lv6UwDSyq4BbEmgQCNcBGAsYHQ/s1600/89926641_140387957490900_3798828251812462592_o.jpg?w=696&ssl=1)
![](https://i0.wp.com/1.bp.blogspot.com/-7IWR4W68usQ/XnQsTlJEMsI/AAAAAAAAlb4/5_LQi6RuWJAzPOAdDeOgtt3_mNUJKGuRgCNcBGAsYHQ/s1600/90200666_140387874157575_5023765878253027328_o.jpg?w=696&ssl=1)
![](https://i0.wp.com/1.bp.blogspot.com/-3Z4CVN60QX4/XnQsTjotY5I/AAAAAAAAlb0/XkLXYay6pns49nfAyWpY2VSyoozdXVffwCNcBGAsYHQ/s1600/90400491_140387940824235_4134181265379164160_o.jpg?w=696&ssl=1)