ភ្នំពេញ៖ លោកអភិបាលខេត្ដរតនគីរី បានអញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនពលរដ្ឋជាង២៣០គ្រួសារក្នុងឃុំសេដា ស្រុកលុះផាត់ ខេត្ដរតនគិរី។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ដរតនគីរីបានឲ្យដឹងថាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក ថង សាវុន អភិបាលខេត្តរតនគករី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានឃុំ ស្រុក បានអញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្តល់ជូនជនចាស់ជរា ស្ត្រីមេម៉ាយ ក្រីក្រ កុមារកំព្រារចំនួន ២៣០គ្រួសារ នៅឃុំសេដា ស្រុកលំផាត់៕



