ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Mut Sopheara ជាអាជីវករម្នាក់បានធ្វើការបង្ហោះនៅក្នុងហ្វេសប៊ុកថា “ក្នុងនាមខ្ញុំជាអាជីវករមួយរូប ខ្ញុំចង់សំណូមពរអោយគ្រប់ស្ថាប័នពាក់ព័ន្ធពោលអ្ន្កកគ្រប់គ្រងផ្សារនិមួយៗ សូមជួយសម្របសម្រួលបញ្ហារថ្លៃតូប ឬ ប្រកាសបិទផ្សារខោអាវមួយរយះ ពីព្រោះទីផ្សារឥលូវមានសភាពស្ងប់ស្ងាត់ចម្លែក ការលក់ដូរធ្លាក់ចុះសឹងតែមិនដែលជួបពីមុនមក គ្មានលុយបង់ថ្លៃតូប ខាតទាំងពេលវេលា និយាយមួយម៉ាត់បានថាមានអ្នកលក់តែគ្មានអ្នកទិញ ជាពិសេសចង់អោយមានការចូលរួមការពារនិងទប់ស្កាត់ការរីករាលដាលនៃប្រភេទជំងឺឆ្លងប្រភេទថ្មីនោះគឺCovid-19 (កូរ៉ូណា) សូមសំណូមពរដោយការអនុគ្រោះផងសូមអរគុណ
#សូមចូលរួមស៑ែរទាំងអស់គ្នាបើអ្នកមានវិបត្តិដូចខ្ញុំ”៕