ភ្នំពេញ៖ សហគមន៍តាទៃលើ ស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ បានផលិតប្រេងប្រណិតពីស្លឹកគ្រៃ បង្កើនជីវភាពរស់នៅ សុខមាលភាពរបស់ពួកគាត់ និងកាត់បន្ថយសំពាធលើធនធានធម្មជាតិ។
យោងតាមការឲ្យដឹងពីអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិបានឲ្យដឹងថាដើម្បីចូលរួមក្នុងការការពារសត្វក្រពើភ្នំដែលជិតផុតពូជ នៅតំបន់ជួរភ្នំក្រវ៉ាញ អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិបានគាំទ្រសហគមន៍តាទៃលើ ក្នុងការផលិតប្រេងប្រណិតពីស្លឹកគ្រៃ បង្កើនជីវភាពរស់នៅ សុខមាលភាពរបស់ពួកគាត់ និងកាត់បន្ថយសំពាធលើធនធានធម្មជាតិ។
ប្រភពដដែលបានឲ្យដឹងទៀតថា យើងខ្ញុំមានក្តីរំភើបក្នុងការជំរាបជូនថា ប្រេងធម្មជាតិប្រណិតពីស្លឹកគ្រៃនិងទឹកចំរាញ់ពីស្លឹកគ្រៃមាននៅការិយាល័យរបស់យើងខ្ញុំក្នុងរាជធានីភ្នំពេញ លក់ក្នុងតម្លៃ ៩០ដុល្លាក្នុង១លីត្រប្រេង និង៤ដុល្លាក្នុង១លីត្រទឹកចំរាញ់។
សូមទំនាក់ទំនងលោក ហ៊ុល ជិនជុំរដ្ឋា តាមរយៈសារអេឡិចត្រូនិច [email protected] ឬតាមរយៈទូរស័ព្ទលេខ ០៧០ ៧៣១ ៧៧១ ប្រសិនបើលោកអ្នកចង់បញ្ជាទិញ និងគាំទ្រក្នុងការប្រឹងប្រែងអភិរក្សសត្វព្រៃនិងជីវភាពសហគមន៍ជនបទ៕