កសិករភូមិអង្រ្គង ស្រុកមោងឫស្សី សហការគ្នាជីកកាយថ្មបើកទឹកមកស្រោចស្រពស្រូវ

0
9

បាត់ដំបង៖ ដោយសារដំណាំស្រូវត្រូវស្ដារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់លិចលង់ខូចខាតដោយសារទឹកជំនន់ កំពុង ខ្វះខាតទឹកទើបកសិករដែលប្រកបរបរធ្វើស្រែស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី បានសាមគ្គីគ្នាធ្វើដំណើរទៅកាន់ផ្នែកខាងលើដើម្បីជីក កកាយថ្មដើម្បីបើកមុខទឹកឲ្យធំដើម្បីបង្ហូរទឹកអោយដល់គោលដៅដែលចង់បាន ដើម្បីស្រោចស្រពស្រូវដែលជិតបានប្រមូលផង ទៅហើយ។

កសិករម្នាក់ ដែលរស់នៅភូមិអង្រ្គងបានថ្លែងឲ្យដឹងថា ស្រូវដែលបានស្ដារឡើងបន្ទាប់ពីលិចខូចខាត គឺមិនមានច្រើននោះឡើយ ។គាត់បន្តថា ដោយសារការស្នើរសុំទឹកដល់អាជ្ញាធរពាក់ព័ន្ធមួយលើករួចហើយកាលពីដើមដៃ ទើបស្រូវបាននៅល្អដល់មានមួយចំនួនកំពុងផើម ស្រូវខ្លះកំពុងបែកមួយៗ ទើបតម្រូវការទឹកម្ដងទៀតនៅពេលនេះនៅផ្នែកខាងក្រោមមិនមានទឹកទើបសម្រេចចិត្ដរួមសាមគ្គីអ្នកភូមិមកជីក កាយថ្មនៅផ្នែកខាងលើដើម្បីបើកមុខទឹកឲ្យធំហូរដល់គោលដៅ ភូមិអង្រ្គង និងដល់ស្រែស្រូវ ដែលត្រូវការទឹកចាំបាច់ផងដែរ។

កសិករបន្ថែមថា បន្ទាប់ពីនាំគ្នា កាយថ្មបើកទឹកក៏មាន កំលាំងមួយផ្នែកបាន ធ្វើលិខិតស្នើរសុំទៅកាន់អាជ្ញាធរពាក់ព័ន្ធឃុំ ស្រុក ហើយនិងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដបាត់ដំបង ដើម្បីពន្លឿន មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ស្របពេលកាយថ្មរួច បានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ហូរទឹកបានទាន់តម្រូវការ។

យោងតាមប្រសាសន៍លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងនៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក្នុងការចុះពិនិត្យស្ថានភាពស្រូវ ស្រាល ឬស្រូវប្រាំង កំពុងខ្វះខាតទឹកស្រោចស្រព នៅតំបន់ក្រោមអាងរាមគន់ ចំណុចភូមិអង្គ្រង និងភូមិដូនទ្រី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ថា មន្ទីរនឹងខិតខំនាំទឹកពីប្រភពទំនប់អាងបាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី មកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋ នៅក្នុងភូមិទាំងពីរនេះ ឲ្យអស់ពីលទ្ធភាព និងឲ្យបានទាន់ពេលវេលា តាមការចង់បានរបស់ពលរដ្ឋ ដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីបានរងការប៉ះពាល់ដោយទឹកជំនន់ កាលពីឆ្នាំ២០២០នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here