រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥នាក់បន្ថែមទៀត និង ជាសះស្បើយ៤នាក់

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៩៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៥៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here