ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនត្រូវបានមន្ត្រីជំនាញ រកឃើញនៅតាមបណ្តាម៉ាត និងផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត

0
10

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត      និងអាជ្ញាធរដែនដី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វ ផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅតាមបណ្តាម៉ាត និងផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៤៨.២៩គីឡូក្រាម រួមមាន៖
– ទឹកក្រូចដបធំ ចំនួន ៣៤ដប ស្មើនឹង ៤២.៥០លីត្រ
– ស្រាបៀរ ចំនួន ៧ដប ស្មើនឹង ៤.២៧លីត្រ
– ទឹកដោះគោជូ ចំនួន ៤ប្រអប់ ស្មើនឹង ០.២៤លីត្រ
– មីកំប៉ុង ចំនួន ១៣កំប៉ុង ស្មើនឹង ០.៧៨គីឡូក្រាម
– កម្ទេចមី ចំនួន ៨០កញ្ចប់តូច ស្មើនឹង ០.៥០គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here