សូមប្រុងប្រយ័ត្ន! ជនខិលខូច បានប្រើរូបភាពតារាល្បីៗ ដើម្បីបោកបញ្ឆោត

0
6

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរយើង។

នៅក្នុងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនេះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អ៊ីម៉ែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ និងបញ្ចូលលេខប័ណ្ណឥណទានដើម្បីបញ្ជាក់អត្តសញ្ញាណ។

បន្ទាប់ពីបានលេខប័ណ្ណឥណទានហើយជនខិលខូចបានប្រើពាក្យពេជន៏បន្ថែមដោយអះអាងថា ទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនីនិងទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និងទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿនូវការផ្សព្វផ្សាយឈ្នះរង្វាន់ ឬរកប្រាក់បានងាយៗនោះ។ សូមលោកអ្នកកុំផ្ដល់លេខប័ណ្ណឥណទាន ឬលេខគណនីធនាគារ និងកុំបញ្ចូលកម្មវិធីបន្ថែមតាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនេះជាការបំភ័យ ដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគ ដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដ ទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here