ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម អំពាវនាវនិស្សិត សិក្ខាកាមនគរបាល-យោធា និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាម មេត្តាអនុវត្តវិធានការការពារសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណី នៅខេត្ត Hai Duong និងខេត្ត Quang Ninh។