ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវ ១៨៤នាក់ ក្នុងនោះមានកម្លាំងនារី៣០នាក់ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសម្រាប់ប្រទេសមួយនេះ។
នេះជាលើកទី១១ហើយ ដែលកម្ពុជានឹងបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។ កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ ត្រូវដែលបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នឹងមកវិញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជាង៧៣០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង៤៥០ នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០ នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី៕