ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភ: លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាបានប្រគល់សារធាតុតេស្ដរកជំងឺវីរុសកូវីដ-១៩(Detection Reagent)ដែលជាអំណោយរបស់ភាគីចិនចំនួន១ម៉ឺនសម្រាប់ ដល់លោកស្រីវេជ្ជបណ្ឌិត Laurence BARIL ប្រធានមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិតបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការគាំទ្រដ៏មានតម្លៃបំផុតរបស់ស្ថានទូតចិន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ស្តីអំពីកិច្ចសហប្រតិបត្តិការសុខាភិបាលក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ និងវិស័យផ្សេងទៀត៕