ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយក៏គ្មានអ្នកជាសះស្បើយដែរ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល។
គួរកល់សម្គាល់ផងដែរថា រយៈពេល ៣ថ្ងៃជាប់គ្នា កម្ពុជាមិនមានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៦៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០នាក់៕

