ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងសរុបបាន ១០,០៤៥នាក់ហើយ មាននារី ៧០១នាក់។
បើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១,១៥២នាក់ នារី ២០០នាក់។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ។វ៉ាក់សាំងកូវីដ១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា (សម្រាប់កងទ័ព)៕

