ពលករខ្មែរខុសច្បាប់នៅម៉ាឡេស៊ី ជាច្រើននាក់ នឹងមកដល់កម្ពុជាវិញ ល្ងាចថ្ងៃនេះ

0
6

ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥:៣៥នាទីល្ងាចនេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់តាមតេឡេក្រាម នៅរសៀលថ្ងៃទី២០ កុម្ភៈនេះថា ក្រុមការងារស្ថានទូត បានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here