ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ដែលភាគច្រើនជាជនជាតិចិន ហើយក្នុងមាន ៣៨នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ៦៣៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៧៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៤២នាក់៕



