ស្នងការរាជធានីភ្នំពេញ ព្រមាន នឹងចាត់វិធានការតាមច្បាប់ ចំពោះអ្នកអុកឡុក ឬបង្កបញ្ហានៅកន្លែងធ្វេីចត្តាឡីស័ក

0
10

ភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេសដែលបង្កបញ្ហា នៅកន្លែងធ្វេីចត្តាឡីស័ក។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំបន្ទាន់ដេីម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការតាមគោលដៅព្យាបាល និងគោលដៅកំពុងធ្វេីចត្តាឡីស័ក ជាពិសេសកងកម្លាំងទាំងអស់ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដេីម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អនៅតាមគ្រប់ទីតាំងទាំងអស់ ម្យ៉ាងវិញទៀតកម្លាំងទាំងអស់ដែលប្រចាំការតាមគោលដៅត្រូវតែចូលរួមបង្ការ និងទប់ ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

ក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា បេីក្នុងករណីមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេសដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here