<Sports> ៖ មកដល់ពេលនេះ ក្លិប Tottenham និង Everton កំពុងដណ្តើមគ្នារៀងៗខ្លួនក្នុងការនាំយក Arkadiusz Milik ដែលអាចជាហេតុធ្វើឲ្យកីឡាកររូបនេះនឹងចាកចេញពី Napoli ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
កីឡាករសញ្ជាតិប៉ូឡូញ ត្រូវបានគេមើលឃើញជាខ្សែប្រយុទ្ធក្នុងតំណែងបម្រុងរបស់ Harry Kane ហើយ Spurs អាចនឹងចំណាយ 26 លានផោន អំឡុងពេលទីផ្សារដោះដូរ ត្រូវបានបិទ។
កិច្ចព្រមព្រៀងនេះមិនដែលកើតឡើងនោះទេដោយក្រុមមាន់ខ្នាយមាស Tottenham បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Carlos Vinicius ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Benfica ។ទោះបីជាយ៉ាងណា តាមរបាយការណ៍នៅអ៊ីតាលី Spurs នៅតែចាប់អារម្មណ៍ក្នុងការនាំយក Milik ក្នុងនោះដោយមានគូប្រជែង Everton កំពុងចង់បានដូចគ្នា។
សម្រាប់កុងត្រារបស់ Arkadiusz Milik នឹងអស់សុពលភាពជាមួយក្លិបនៅអ៊ីតាលី នៅរដូវកាលបន្ទាប់ តែមិនទាន់មានការធានាឲ្យការចាកចេញរបស់គាត់បានសម្រេចនៅឡើយ។
កីឡាករអាយុ ២៦ឆ្នាំរូបនេះ បានទទួលស្គាល់ពីអំពីភាពមិនទាន់ច្បាស់លាស់សម្រាប់ក្លិប ដែលត្រូវលេងនាពេលអនាគត។
លោកបានលើកឡើងថា យើងនឹងឃើញកន្លែងដែលខ្ញុំទៅ ។ Milik បានប្រាប់ Sportowefakty ថា នៅពេលនេះខ្ញុំមិនទាន់នៅជាមួយនរណាម្នាក់ទេ តែខ្ញុំរងចាំទីផ្សារដោះដូរកីឡាករបន្ទាប់ ហើយខ្ញុំសង្ឈឹមថា ក្លិបអាចស្វែងយល់ ៕