អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Paul Merson ជឿជាក់ថា Manchester United មិនអាចឈ្នះពានរង្វាន់ Premier League បានឡើយប្រសិនបើមានវត្តមានរបស់ Cristiano Ronaldo នៅក្នុងក្រុម។

លោក Merson បាននិយាយថា៖តើអ្នកគិតថា Ronaldo នឹងនៅបន្តជាមួយ Man Utd ទេនៅរដូវកាលក្រោយ? ច្បាស់ណាស់ គឺ មិនទេ។ ខ្ញុំនឹងភ្ញាក់ផ្អើលប្រសិនបើគាត់នៅបន្តលេងនៅទីនេះ។ ខ្ញុំគិតថា ជាមួយគាត់ គ្រប់យ៉ាងនឹងមិនអាចដំណើរការបានទេ។ វាមិនអាចទៅរួចនោះទេ ប្រសិនបើអ្នកចង់ឈ្នះពានរង្វាន់ Premier League៕
