ភ្នំពេញ៖ អគ្គនាយកដ្ឋានកីឡា សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកក្រោមឱវាទ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិ ដែលកំពុងបំពេញការងារ នៅក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាមហាជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរាយ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានកីឡាសូមផ្អាកការ “ចេញ-ចូល” ការធ្វើការ និងការហាត់ប្រាណក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ២ថ្ងៃគឺនៅថ្ងៃទី៣០ ខែតុលា នឹងមានព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបិទការប្រកួតកីឡាជាតិឆ្នាំ២០២៤៕