លោក Xavi Hernandez ដែលជាគ្រូបង្វឹកក្រុម Barcelona បាននិយាយថា ខ្សែប្រយុទ្ធចំណូលថ្មីប្រចាំក្រុមគឺ Pierre-Emerick Aubameyang ប្រៀបដូចកាដូពីឋានសួគ៌។
កីឡាកររូបនេះរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៩ប្រកួតទៅហើយខណៈដែលគេទើបតែស៊ុត១គ្រាប់ជួយឲ្យ Barcelona យកឈ្នះ Osasuna ៤ ទល់នឹង០ ទៀតផង។
លោក Xavi បានថ្លែងកោតសរសើរ Aubameyang ថា៖ Auba ប្រៀបដូចកាដូពីឋានសួគ៌។ គេជាកីឡាករដែលមានភាពសុទិដ្ឋិនិយម និងពិតជាចុះសម្រុងជាមួយកីឡាករផ្សេងទៀតក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ គេពូកែសម្របខ្លួនក្នុងក្រុមនិងបង្កើតឱកាសស៊ុតបញ្ចូលទី វាពិតជាកិត្តិយសមួយដែលអាចបង្វឹកគេ។