<Sports> ៖ កីឡាករ Erling Haaland នៅតែបន្តធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល យ៉ាងខ្លាំង ចាប់តាំងពីពេលគាត់បានបង្ហាញខ្លួននៅឆ្នាំ ២០១៩ ជាមួយក្រុម Red Bull Salzburg ។
ចាប់តាំងពីពេលនោះមកគាត់បានជ្រើសរើសការចូលរួមលេងជាមួយ Borussia Dortmund ក្នុងតម្លៃ ២០ លានអឺរ៉ូនិងមានកំណត់ត្រារកគ្រាប់បាល់បាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ២៣ ប្រកួតប៉ុណ្ណោះ។

ស្ថិតក្នុងអាយុ ២០ឆ្នាំ រូបគេក៏បានលេងយ៉ាងល្អ សម្រាប់ក្រុមជម្រើសជាតិ ដោយរកគ្រាប់បាល់ហ៊ែកទ្រីកជូន Norway ក្នុងព្រឹត្តិការណ៍ Nations League កាលពីថ្ងៃអាទិត្យ។
ទម្រង់លេងដ៏ទាក់ទាញដែលខ្សែប្រយុទ្ធរូបនេះរកឃើញខ្លួនឯង បានធ្វើឲ្យក្រុមកំពុងរកកីឡាករពាក់ស្លាកអាវលេខ ៩ ថ្មី នៅ Real Madrid បានបង្ហាញចំណាប់អារម្មណ៍។
Real Madrid បានធ្វើការតាមដានទៅលើ Haaland អស់រយៈពេលជាច្រើនឆ្នាំមកនេះ សូម្បីតែមុនគាត់នៅ Red Bull Salzburg ពោលគឺនៅលេងក្នុងនៅក្នុងប្រទេសន័រវ៉េ តែម្តង។

តើ Real Madrid កំពុងតែស្វែងរកលេខ ៩ មែនទេ?
ការទទួលាបានខ្សែប្រយុទ្ធថ្មី ជាអាទិភាពមួយសម្រាប់រដូវកាលជាច្រើនទៀតរបស់ក្រុមអធិរាជស ។ ជាមួយ Karim Benzema ចាំបាច់ត្រូវការដៃគូសហការក្នុងកាវាយលុក ហើយក៏ជា អ្នកជំនួសទៅលើកីឡាករសញ្ជាតិបារាំងរូបនេះផងដែរ។ទាំង Luka Jovic និង Mariano Diaz មិនទាន់ទទួលបានការជឿជាក់ពី Zinedine Zidane ទេ៕
