<Sports> ៖ ក្រុម Barcelona អាចបង្កើតការភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United នៅឆ្នាំក្រោយ ។
ម្ចាស់ជើងពិភពលោក ទទួលបានកាចែចង់ដោយបើកចំហរ ក្នុងការចាកចេញពី Old Trafford កាលពីសប្តាហ៍មុន ដោយបញ្ជាក់ថាវាជាក្តីសុបិន របស់គាត់ក្នុងការលេងឲ្យ Real Madrid ។
ប៉ុន្តែគូប្រជែងរបស់អធិរាជស គឺ Barcelona ក៏បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Pogba បើសិនជាខ្សែបម្រើរូបនេះធ្លាក់ដល់បញ្ជីផ្ទេរឥតគិតថ្លៃ ។ នេះបើតាម Mundo Deportivo ចុះផ្សាយ។
បុរសអាយុ ២៧ឆ្នាំ បានឈានដល់ឆ្នាំចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់គាត់នៅឯក្លិបបិសាចក្រហម ថ្វីបើមានជម្រើសលេងបន្ត១ឆ្នាំទៀតក្តី។
ខណៈដែលចង់ចាកចេញពីទឹកដីអង់គ្លេស Pogba បានបង្ហើបថាមិនមានកិច្ចពិភាក្សាណាមួយជាមួយលោក Ed Woodward នាយកប្រតិបត្តិរបស់ក្រុម Man United អំពីកិច្ចសន្យាថ្មីនៅក្លិបនេះឡើយ។Pogba បាននិយាយថា មែនហើយកីឡាករបាល់ទាត់ទាំងអស់នឹងចូលចិត្តលេងឱ្យ Real Madrid ។ វាជាក្តីសុបិន្តសំរាប់ខ្ញុំហេតុអ្វីបានជាមិនមានថ្ងៃមួយនោះ?