បរទេស៖ ទម្រង់លេងដ៏អស្ចារ្យរបស់ Giovanni Reyna បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ ក្លិបអធិរាជស Real Madrid ,Borussia Dortmund នឹងក្លិបជាច្រើនទៀត នៅតំបន់អឺរ៉ុប ដែលយកមកផ្ចុងផ្តើមបម្រើគោលនយោបាយថ្មីរបស់ពួកគេ ដែលចង់បានកីឡាករវ័យក្មេង។
ហង្សក្រហម Liverpool នឹងក្លិបជាច្រើនទៀត កំពុងដើមតាមគោលនយោបាយអភិវឌ្ឍន៍កីឡាករវ័យក្មេង ក៏ចាប់អារម្មណ៍លើកីឡាករអាយុ ១៧ឆ្នាំ ដែលកំពុងលេងនៅក្របខន្ឌ Bundesliga ក្នុងឆ្នាំ ២០១៩ ក្រោយផ្លាស់ពីក្លិប New York City FC ។
កីឡាករវ័យក្មេងនេះ មានសមត្ថភាពលេងអស្ចារ្យ ដោយអាចលេងទាំងតំបន់ស្លាបឆ្វេង និងស្តាំ ថែមទាំងតំណែងបម្រើប្រយុទ្ធផងដែរ ។ ថ្វីបើល្អយ៉ាងដូច្នោះក្តី ក្លិបអធិរាជស មិចង់បាន កីឡាករដែលាមានសមត្ថភាពលេងគ្រប់ទីតាំងដូច្នោះ ។
Los Blancos បច្ចុប្បន្នមាន Isco, Rodrygo Goes, Vinicius Junior, Luka Modric, Eden Hazard, Mariano Diaz ហើយសូម្បីតែ Fede Valverde ក៏អាចលេងគាំទ្រដល់តំបន់ប្រយុទ្ធរបស់ Karim Benzema ផងដែរ។
រដូវកាលនេះ Reyna បានលេងជាខ្សែបំរើប្រយុទ្ធយ៉ាងសំខាន់នៅពីក្រោយខ្សែប្រយុទ្ធ Erling Haaland ក្នុងការប្រកួតជាមួយប្រព័ន្ធលេង ៣-៤-២-១ របស់ Borussia Dortmund ប៉ុន្តែអាចសម្របខ្លួនបានយ៉ាងងាយទៅនឹងតំណែងទាំងអស់។
Reyna បានបោះជំហានបាល់ទាត់ជាលើកដំបូងនៅញូវយ៉កស៊ីធីដោយចូលរួមជាមួយក្លឹបនៅឆ្នាំ ២០១៥។ គាត់បានលេចធ្លោជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុមយុវជនរបស់សហរដ្ឋអាមេរិកហើយវាមិនយូរទេសម្រាប់ក្រុម Borussia Dortmund ត្រូវជូនដំណឹងក្នុងការពាំនាំរូបគាត់មកជាផ្លូវការ៕