ចាន់ វឌ្ឍនាកា ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​កម្ពុជាជាថ្មី ដើម្បី​ត្រៀម​ការ​​ប្រ​កួត​ពានរង្វាន់ Asian Cup និង AFC U-23

0
9

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបង្ហាញសមាសភាពកីឡាករ ចំនួន ៣៦នាក់ ដែលត្រូវកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ Asian Cup និង AFC U-23។

ក្នុងនោះបញ្ជីឈ្មោះថ្មីនៃក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda និងគ្រូបង្វឹកថ្មីលោក Ryu Hirose ដើម្បីត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីបខាងលើ គេឃើញមានឈ្មោះកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅបារ៉ែននាពេលខាងមុខ ដើម្បីធ្វើការប្រកួតជម្រុះ ពានរង្វាន់ AFC Asian Cup China 2023 ជាមួយកោះហ្គាំ លើទឹកដីកណ្ដាលនេះនាថ្ងៃទី៩ និងថ្ងៃទី១២ ខែតុលាខាងមុខ។ បន្ទាប់មកកីឡាករអាយុក្រោម ២៣ឆ្នាំ ដែលមានភារកិច្ចចូលរួមការប្រកួត AFC U23 Asian Cup Uzbekistan 2022-Qualifiers គ្រោងនឹងធ្វើដំណើរទៅជប៉ុនតែម្ដង ដើម្បីធ្វើការប្រកួតជម្រុះពូល K ជាមួយហុងកុងនាថ្ងៃទី២៣-តុលា និងជួបម្ចាស់ផ្ទះជប៉ុននាថ្ងៃទី២៦-តុលា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here