ថវិកាមិនមែនជាការសម្រេចចិត្តចេញពី PSG របស់ Kylian MbappeN នោះឡើយ

0
6

កីឡា៖ ខ្សែប្រយុទ្ធរបស់ក្លិប PSG កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍មកថា កីឡាករសញ្ជាតិបារាំង រូបនេះមានជំហរច្បាស់ ដោយចង់ធ្វើការផ្លាស់ទៅកាន់ ក្រុមអធិរាជស។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ មានទម្លាក់ទំនងយ៉ាងស្អិតល្អួតខ្លាំង ផ្លាស់ទៅកាន់ Los Blancos ក្នុងអំឡុងទីផ្សារផ្ទេរ ប៉ុន្តែ លោក Carlo Ancelotti មិនអាចបញ្ចុះបញ្ជូលឲ្យក្លិបយក្សបារាំង បានឡើយ។

កិច្ចសន្យារបស់ Mbappe នៅទីក្រុងប៉ារីសនឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយមានន័យថា Real Madrid នឹងមានសេរីភាពក្នុងការពិភាក្សាជាមួយម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកអំពីកិច្ចសន្យាមុនពេលចាប់ផ្តើមឆ្នាំ ២០២២។

គ្រូបង្វឹកក្រុម PSG លោក Mauricio Pochettino ថ្មីៗនេះបានទទូចថាក្លឹបរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរក្សាខ្សែប្រយុទ្ធវ័យក្មេងរបស់ពួកគេ។

ទោះជាយ៉ាងណាយោងតាម AS បានចុះផ្សាយថា Mbappe បានសម្រេច រួចហើយថា នឹងផ្លាស់ទៅរដ្ឋធានីអេស្ប៉ាញនៅចុងយុទ្ធនាការ ២០២១-២២។
របាយការណ៍នេះបានអះអាថា ថវិកាមិនបាននាំមុខក្នុងក្នុងការសម្រេចចិត្តរបស់កីឡាករ អាយុ ២២              ឆ្នាំរូបនេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here