Ronaldo ប្រាប់ទៅ Ole ថាចង់លេងគ្រប់នាទីទាំងអស់នៃការប្រកួត

0
7

កីឡា៖ ការបង្ហាញខ្លួនលេងជាកីឡាករបម្រុង តទល់ជាមួយ Everton ដែលជាការប្រកួតចុងក្រោយនៃលីកកំពូលអង់គ្លេស ហើយត្រូវ បានគេនិយាយថា បានធ្វើឲ្យកីឡាករព័រទុហ្កាលរូបនេះខឹងសម្បារ។
ជាលទ្ធផល កីឡាករអាយុ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ទៅកាន់ លោក Ole Gunnar Solskjaer ថាគាត់មិនចង់សម្រាកការលេងនាពេលអនាគតនោះទេ។

យោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា Ronaldo បានផ្ញើសារទៅកាន់គ្រូបង្វឹកដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួនថា គាត់មិនចង់បង្ហាញខ្លួនដូចកាលលេងនៅ Everton នោះទេ គាត់ចង់លេងគ្រប់នាទីទាំងអស់ សម្រាប់ការប្រកួត។
ខ្សែប្រយុទ្ធរូបនេះដែលបានវិលត្រឡប់មកកាន់ទីក្រុង Manchester វិញដោយទើបតែរកបានគ្រាប់បាល់ Hat-Trick លើកទី ៥៨ ក្នុងអាជីពរបស់ខ្លួនក្រោយឈ្នះលើ Luxembourg 5-0៕

LEAVE A REPLY

Please enter your comment!
Please enter your name here