Lewandowski ថាចង់ទៅលេងនៅ Real Madrid មិនមែនមេឃខៀវទេ

0
10

កីឡា៖ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថាមានបំណងចង់ផ្លាស់ទៅ Real Madrid។
កីឡាក រអាយុ ៣៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេង យ៉ាងល្អជាថ្មីម្តងទៀត ជាមួយក្រុម Bayern សម្រាប់រដូវកាល 2020/2021 ដោយទាត់បាល់បញ្ចូលទីបាន ១៣ដង ក្នុងចំណោម ១០ប្រកួត។

អនាគតរបស់ កីឡាករសញ្ជាតិប៉ូឡូញខាងលើ នៅ Allianz Arena ស្ថិតក្នុងមន្ទិលសង្ស័យ ទោះបីជាកិច្ចសន្យារបស់គាត់ ផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 ក៏ដោយ ហើយក្នុងនោះ មេឃខៀវ ក៏មានទំនាក់ទំនងយ៉ាងខ្លាំង ផងដែរ។
ទោះយ៉ាងណាបើយោងតាមសារព័ត៌មាន AS កីឡាករសញ្ជាតិប៉ូឡូញរូបនេះចង់ចូលរួមជាមួយ Real Madrid ហើយនឹងស្នើសុំឱ្យ Bayern អនុញ្ញាតឱ្យគាត់ផ្លាស់ទៅក្លឹបយក្សអេស្ប៉ាញនៅឆ្នាំ ២០២២។

Lewandowski បានស៊ុតបាល់បញ្ចូលទី ៣០៧ គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦៦ លើកក្នុងការបង្ហាញខ្លួន ៣៣៩ លើកសម្រាប់ក្លិបបច្ចុប្បន្នរបស់គាត់ចាប់តាំងពីគាត់ផ្លាស់ពីក្លិប Borussia Dortmund កាលពីខែកក្កដាឆ្នាំ ២០១៤។

សម្រាប់ក្រុមរបស់លោក Carlo Ancelotti ហាក់ដូចជានៅតែប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកីឡាករ Kylian Mbappe ពីក្រុម Paris Saint-Germain ដោយបច្ចុប្បន្នកីឡាករបារាំងរូបនេះអាចផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here