Kroos ក្លាយជាគោលដៅថ្មីរបស់ហង្សក្រហម

0
10

កីឡា៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាទិញយកខ្សែប្រយុទ្ធ Toni Kroos របស់ក្លិប Real Madrid ក្នុងតម្លៃ ២០ លានផោន។
ស្ថិតក្នុងអាយុ៣១ឆ្នាំ ដោយបានបង្ហាញខ្លួនលេងតែ ២លើកប៉ុណ្ណោះ សម្រាប់រដូវកាលថ្មិ 2021-22 ដោយសារតែបញ្ហារបួស អំឡុងការប្រកួត ចាញ់ Sheriff Tiraspol និង Espanyol។

កិច្ចសន្យារបស់ Kroos នៅឯកីឡដ្ឋាន Bernabeu នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ស្របពេលជាមួយគ្នានេះមានមតិមួយចំនួនបានលើកឡើងថា Los Blancos នឹងសម្លឹងឃើញខ្សែបម្រើរបស់ពួកគេនៅរដូវក្តៅក្រោយ។

ទន្ទឹមជាមួយដំណឹងនេះ បេក្ខភាពដែលជំនួសតំណែងKroos គឺ Paul Pogba របស់ Manchester United និង Aurelien Tchouameni របស់ Monaco ត្រូវបានគេជឿជាក់ថាជាគោលដៅសម្រាប់ក្រុមរបស់លោក Carlo Ancelotti នៅឆ្នាំក្រោយ។

El Nacional បានផ្សាយថា ក្រុមហង្សក្រហម បានសាកល្បងចរចារជាមួយ អធិរាជស ផ្តល់ជូន ២០ លានផោនសម្រាប់កីឡាករសញ្ជាតិអាល្លឺម៉ង់ ក្នុងអំឡុងទីផ្សាដោះដូរនាខែមករា។
ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនចំនួន ៣២២ លើកសម្រាប់ក្រុម Los Blancos ក្រោយការចាកចេញពី Bayern Munich ក្នុងឆ្នាំ ២០១៤ ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga ចំនួន ២ លើកនិងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ លើក៕

LEAVE A REPLY

Please enter your comment!
Please enter your name here