Manchester United គាំទ្រ Ole ជាគ្រូបង្វឹកដឹកនាំលេងក្នុងគម្រោង វែងឆ្ងាយ

0
7

កីឡា៖ Manchester United ត្រូវបានគេរាយការណ៍ថាសប្បាយចិត្តជាមួយនឹងទិសដៅរបស់ក្លិបក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Ole Gunnar Solskjaer។
បិសាចក្រហមគ្មានគម្រោងបណ្តេញចេញចំពោះគ្រូបង្វឹក ន័រវេសនោះទេបើទោះបីជាមានទម្រង់លេងដ៏ខកចិត្តក៏ដោយដែលក្រុមនេះឈ្នះតែ ១ លើកគត់ពីការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

លោក Antonio Conte អតីតគ្រូបង្វឹកតោខៀវ ត្រូវបានគេចាត់ទុកថាជា អ្នកដែលជំនួសតំណែងលោក Ole Gunnar Solskjaer យ៉ាងស័ក្តសម ប៉ុន្តែបើយោងតាមសារព័ត៌មាន The Sun បាន ឲ្យដឹង ថា Man United ចាត់ទុកបុរសវ័យ ៤៨ ឆ្នាំរូបនេះជាគ្រូបង្វឹករយៈពេលវែង។

របាយការណ៍នេះអះអាងថាក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលនៅពីក្រោយអ្នកគ្រប់គ្រងរបស់ពួកគេហើយនឹងបន្តគាំទ្រគាត់ខណៈដែលក្លឹបព្យាយាមវិលត្រឡប់មកកាន់កំពូលតារាង Premier League ម្តងទៀត។

Man United ទទួលបានតែ ១ ពិន្ទុប៉ុណ្ណោះពីការប្រកួតលីក ៣ លើកចុងក្រោយរបស់ពួកគេហើយបច្ចុប្បន្នកំពុងឈរនៅលេខ ៦ ក្នុងតារាងមាន ៥ ពិន្ទុតាមពីក្រោយក្រុម Chelsea ។
ក្រុម Man Utd នឹងវិលមកវិញនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីប្រកួត ក្នុងពាន Champions League ជាមួយក្រុម អាតាឡង់តា៕

LEAVE A REPLY

Please enter your comment!
Please enter your name here