កីឡា៖ Antonio Rudiger ចង់បានកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមតោខៀវ Chelsea ដើម្បីទទួលបានប្រាក់ឈ្នួល ៤០០.០០០ ផោនក្នុងមួយសប្តាហ៍។
កីឡាករ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនទាន់បានបន្តកិច្ចព្រមព្រៀងដើម្បីលេងឲ្យ តោខៀវនោះទេ ដោយកុងត្រា របស់គាត់មិនលើសពីឆ្នាំ ២០២២ ឡើយ ហើយក្រុមនៃពហុកីឡដ្ឋាន Stamford Bridge ប្រឈមនឹងបាត់បង់គាត់ ជាមួយសេរីភាពនៃការចេញ ទៅលេង នៅក្លិបផ្សេង។
Rudiger ត្រូវបានគេសន្មត់ថាមានអារម្មណ៍មិនសូវល្អ ជាមួយការផ្តល់ជូនជាថ្មីរបស់ក្រុមតោខៀវ ហើយអតីតបុរស របស់ Roma រូបនេះ នៅតែបន្តមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ ក្លិបអធិរាជស Real Madrid ។
ក្លឹបនៅក្រៅប្រទេសអង់គ្លេសត្រូវបានគេរាយការណ៍ថាមានបំណងផ្តល់ប្រាក់ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីចាកចេញពីតោខៀវ Chelsea នៅរដូវក្តៅក្រោយ ។
Rudiger បានច្រានចោលការផ្តល់កិច្ចសន្យាថ្មីរបស់តោខៀវ ដែលមានទំហំសាច់ប្រាក់ ១២៥ ០០០ ផោនក្នុងមួយសប្តាហ៍ ស្របពេលដែលក្លិប Bayern Munich និង Paris Saint-Germain ក៏មានទំនាក់ទំនងប្រជែងចង់បានដូចគ្នាផងដែរនោះ។