Luka Jovic ដល់ច្រកចេញពីអធិរាជស ខណៈដែលកាំភ្លើងធំចង់បាន

0
6

កីឡា៖ Luka Jovic កំពុងស្ថិតក្នុងច្រកផ្លូវចុងក្រោយនៃការចាកចេញពីក្រុមអធិរាជស Real Madrid ក្នុងអំឡុងទីផ្សាដោះដូរ កីឡាករនាខែមករា ខាងមុខ។
កីឡាករ សញ្ជាតិស៊ែប៊ីរូបនេះ បានស្ថិតក្នុងផ្លូវដ៏លំបាក រយៈពេល ២ឆ្នាំមកនេះ ដោយបានបង្ហាញខ្លួនលេងឲ្យ Bernabeu ត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ។

ជាមួយការរំពឹងទុកថា Kylian Mbappe ឬ Erling Braut Haaland នឹងមកកាន់ទឹកដីអេស្ប៉ាញនៅឆ្នាំក្រោយនោះ ទំនងអនាគត តារាបាល់ទាត់អាយុ ២៣ឆ្នាំពិតជាគ្មានអនាគតវែងឆ្ងាយ សម្រាប់លេងជូនក្លិបបន្តនោះទេ។

យោងតាម Fichajes.net បានផ្សាយថា Jovic កំពុងស្វះស្វែងរកក្លិបថ្មី ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីចាប់ផ្តើមអាជីពសារជាថ្មី។
ក្លិបផ្សេងៗ អាចនឹងកំពុងពិចារណា ដោយអាចនឹងធ្វើការខ្ចីជើងលេងនៅពាក់កណ្តាលរដូវកាល ហើយបើសិនជាផ្ទេរដាច់ អាចនឹងមានតម្លៃ ៥៤លានផោន ហើយក្នុងនោះ កាំភ្លើងធំ កំពុងពិចារណា ទៅលើកីឡាករខាងលើ ដើម្បីយកមកជំនួស Alexandre Lacazette៕

LEAVE A REPLY

Please enter your comment!
Please enter your name here