ភ្នំពេញ៖ កែវ សុខសិលា គឺ៏ជាកីឡាករទី២ ក្នុងចំណោម ៦រូប បន្ទាប់ពីខ្សែការពារ សារ៉េត គ្រីយ៉ា ដែលបានជាសះស្បើយពីជំងឺរាតត្បាតជាសកលមុនគេ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល១០ថ្ងៃ នៅប្រទេសបារ៉ែន។
ចំណែកកីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត រួមមានកីឡាករ គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, សឿយ វិសាល និង អ៊ាន ពិសី បានធ្វើតេស្ដ PCR ថ្ងៃនេះរួចរាល់ហើយ ដោយបច្ចុប្បន្ន សមាជិកក្រុមគោព្រៃកម្ពុជាទាំង ៤រូបនេះ កំពុងរង់ចាំលទ្ធផល៕