មកដឹងពីតម្លៃខ្លួន របស់ចាន់ វឌ្ឍនាកា ក្នុងលីកកំពូលកម្ពុជា​

0
417

ភ្នំពេញ​៖​ពាក់ព័ន្ធ​តម្លៃ​ខ្លួន​របស់​កីឡាករ ក្នុង​លី​ក​កំពូល​កម្ពុជា បច្ចុប្បន្ន បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក សម្រាប់​អ្នក​ទស្សនា ចង់​ដឹង​ចង់​លឺ ជា​ពិសេស​តម្លៃ​ខ្លួន​សំណព្វចិត្ត​របស់​គេ គឺ ចាន់ វឌ្ឍនាកា ។ រឿង​តម្លៃ​ខ្លួន​ខ្សែប្រយុទ្ធ​មុត​ស្រួច របស់​បឹង​កេ​ត​នេះ​ដែរ មិន​ត្រូវ​បាន​ទម្លាយ ជា​សាធារណៈ​ឲ្យ​ដឹង​លឺ​នោះ​ទេ ក៏​ព្រោះតែ​ជា​បទ​បញ្ញា​តិ​ផ្ទៃក្នុង​របស់​ក្លិប​មួយ​ៗ ។

ទោះបីជា​យ៉ាងនេះ​ក្តី អ្វី​ៗ​នៅ​លើ​លោក​នេះ​គ្មាន​អ្វី ជា​អាថ៌​កំបាំង​នោះ​ទេ ពោល​គឺ​ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ឡើយ ដោយ​ត្រូវ​បាន​ប្រភព​ទម្លាយ យ៉ាង​ច្បាស់ នឹង​ត្រជាក់​ល្ហឹម ឲ្យ​ដឹង​តែ​ម្តង ។ ប្រភព​ពី​ក្លិប​បឹង​កេ​ត​នេះ​ដែរ បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​និយាយ​ពី​តម្លៃ ខ្លួន​របស់ ចាន់ វ​ឌ្ឍ​នា គឺ​អាច​ចាយវាយ​បាន​យ៉ាង​ស្រួល​ក្នុង​មួយ​ខែ​ៗ ដែល​សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​គាត់ ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​ដែរ បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់ ចាន់ វឌ្ឍនាកា ដែល​កំពុង​លេង​នៅ​ក្នុង​ក្លិប​បឹង​កេ​ត​នា​ពេល​បច្ចុប្បន្ន ចូល​ខ្ទង់ ២​ពាន់​ដុល្លារ​អាម៉េរិក ដែល​ជា​តម្លៃ​មួយ​ស្ថិត​ក្រោម​ទីផ្សារ កីឡាករ​បរទេស​មួយ​ចំនួន ដែល​កំពុង​លេង​នៅ​ក្នុង​លី​ក​កំពូល​របស់​កម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here