មកដឹងតម្លៃខ្លួន របស់សៀង ចន្ធា នៅក្លិបបឹងកេត

0
228

ភ្នំពេញ៖ ក្នុងនាមជា​កីឡាករ​វ័យក្មេង​ដ៏លេចធ្លោ សៀង ចន្ធា បានបង្ហាញខ្លួន​ជាច្រើនលើកច្រើនសារ​ជាមួយក្រុមជម្រើសជាតិ ទាំងឈុតតូច និងធំ នឹងក្តោបបានទីផ្សារ​ជាមួយក្លិប​ បឹងកេត ដោយចុះហត្ថលេខាយក​មកលេង​ជាផ្លូវការសម្រាប់ការប្រកួត​លីក​ដែលចាប់ផ្តើមនាពាក់កណ្តាលខែកុម្ភៈ ។​

ការ​ឈានជើងចូលមកកាន់ទឹកដី​បឹងកេត អ្វីដែល​ទស្សនិកជន​ចង់ដឹងបំផុត និងចោទ ជាសំនួតថា តើ​សំណព្វចិត្តរបស់គេ មានតម្លៃខ្លួនប៉ុន្មាន ក្នុងការចុះហត្ថលេខាលេង​ជាមួយក្លិបអ្នកមាននៅស្រុកខ្មែរ ?​

ច្បាស់ណាស់​រឿងតម្លៃខ្លួននេះ ក្នុងលីកកម្ពុជាត្រូវបាន​ក្លិបបិតសូន្យឈឹងមិនឲ្យដឹង តែទោះជាយ៉ាងណាក្រដាស់មិនអាចខ្ចប់ភ្លើងជិតបានឡើយ ដោយ​ថ្មីៗនេះ​ត្រូវបានប្រភពមួយបង្ហើបដោយសូមមិនបញ្ចេញឈ្មោះ ឲ្យដឹងថា តម្លៃខ្លួនរបស់សៀង ចន្ធា បានកើនឡើងជាងលេងនៅក្លិប សាលាជាតិបាទី ដោយតម្លៃខ្លួនរបស់គេអាចទិញផ្ទះល្វែង និងរថយន្តទំនើបមួយគ្រឿង​ បានយ៉ាងងាយស្រួល ។

ប្រភពខាងលើ​ដោយបញ្ចាក់ថា សម្រាប់តម្លៃខ្លួន​របស់ សៀង ចន្ធា ស្ថិតនៅចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារ​ក្នុងមួយខែ ដែលជាតម្លៃមួយ​ច្រើនគួរ សម​ជា​ងកីឡាករ​មួយចំនួន ដែលស្ថិតនៅលីកផ្សេងៗ ។ តែទោះជាយ៉ាងណា​តម្លៃនេះ អាច​ជាតម្លៃដែលថោកជា​ង​តម្លៃខ្លួន កីឡាករបរទេស ដែលក្លិបមួយៗទិញយកមកលេងនៅលីកកំពូលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here