កាំភ្លើងធំ និង Man Utd ចង់បាន Cavani ខណៈគ្រូបង្វឹកថាគ្មានផ្លូវ

0
153

អង់គ្លេស​៖ របាយការណ៍ចុងក្រោយបំផុតដែលចេញផ្សាយដោយគេហទំព័រ Metro បានឲ្យដឹងថា ក្លិបកាំភ្លើងធំ និង​ បិសាចក្រហម​ បានដាក់សំណើរ ទៅកាន់ក្លិបយក្សបារាំង PSG ដើម្បីចុះហត្ថលេខាយកកីឡាករ Cavani ។

កីឡាករ​អាយុ ៣២ ឈានចូល៣៣ឆ្នាំ​ខាងលើ បានបង្ហាញខ្លួនលេងតែ៤លើក ក្នុងលីក​បារាំង​នារដូវកាលនេះ បន្ទាប់ពីមានបញ្ហារបួស​។
កុងត្រារបស់ Cavani នឹងផុតកំណត់ នាចុងបញ្ចប់រដូវកាលនេះ ជាមួយក្លិប​ PSG ហើយខ្សែប្រយុទ្ធឆ្នើមរបស់អ៊ុយរ៉ូហ្គាយ កំពុងធ្វើឲ្យខ្លួន ក្លាយទៅ ជាកីឡាករ គ្មានតម្លៃខ្លួនក្នុងទីផ្សារផ្ទេរ ដើម្បីស្វែងរកក្លិបថ្មី ដែលខ្លួនចង់លេង​។

កន្លងទៅ អាតេម៉ាឌ្រីដ ក៏បានឈានដល់ដំណាក់កាលនិយាយត្រូវរ៉ូវគ្នា ប៉ុន្តែ​ខុសត្រង់តម្លៃខ្លួន ដែលលេង​ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។ ​ទោះបីជាយ៉ាង មកដល់ពេលនេះ ក្លិបធំពីរនៅអង់គ្លេស គឺកាំភ្លើងធំ និង បិសាចក្រហម ក៏ចង់បានដូចគ្នា។

ថ្វីបើដូច្នោះមែន ប៉ុន្តែគ្រូបង្វឹក PSG លោក Tuchel បានលើកឡើងថា លោកមិនចង់ឲ្យ Cavani ចាកចេញនោះទេក្នុងទីផ្សារផ្ទេរ ។ ដោយក្នុងនោះលោកក៏បានលើកឡើងថា វាពិតជាមានផលលំបាកសម្រាប់ Cavani ដែលគាត់ទើបតែងើបឡើងពីបញ្ហារបួស​។ នោះមានន័យថា គាត់បាត់បង់តំណែង ខណៈដែលកីឡាករថ្មី អាច​លេងបានល្អក្នុងតំបន់ដែលគាត់បានលេងកន្លងមក។ ប៉ុន្តែមិនមែនមានន័យថា គាត់មិនអាច​ អត់លេង នោះទេ ដោយយើងនឹងរៀបចំឲ្យល្អ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយខ្ញុំជឿជាក់ថាគាត់នឹងមិនចាកចេញនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here