ក្លិបអាតេម៉ាឌ្រីដ នឹងត្រូវជួបជាមួយក្លិប Bayern Munich ក្នុងការប្រកួត Champions League ដ៏សំខាន់ ប៉ុន្តែអ្វីដែលពិបាកសម្រាប់ក្លិបនៅអេស្ប៉ាញមួយនេះគឺបាត់បង់ ខ្សែប្រយុទ្ធ Luis Suárez ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ នឹងត្រូវចាកចេញពីក្រុមអាតេម៉ាឌ្រីដ សម្រាប់ការប្រកួត នាយប់ថ្ងៃអង្គារ ក្រោយរកឃើញវិជ្ជមានកូវីដ ១៩ ។
កីឡាកររូបនេះ បានអវត្តមានចំនួន៣ប្រកួតជូនក្រុម រួមទាំងការប្រកួតជួបជុំអតីតមិត្តរួមក្រុម Barcelona ផងដែរ ក្រោយពាក់ព័ន្ធបញ្ហាកូវីដ ១៩ នេះ។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Simeone បានលើកឡើងថា វាជាវីរុសចម្លែក ដោយគាត់បានតេស្តរកឃើញវិជ្ជមានកូវីដ១៩ តែគាត់បានហ្វឹកហាត់ និងចង់ជួយក្រុម ។ យើងកំពុងរងចាំមើលថានឹងមានអ្វីកើតឡើង ហើយយើងនឹងជូនដំណឹងទៅកាន់អ្នក។ អ្វីដែលសំខាន់បំផុតនោះគឺគាត់សុខសប្បាយនោះទេ បើគាត់មិនលេងនៅថ្ងៃស្អែក គាត់នឹងលេង នៅថ្ងៃសៅរ៍៕