ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ ឆ្នាំ២០២១ ត្រូវលុបចោលដោយសារកូវីដ១៩

0
12

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អះអាង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ដែលមានចម្ងាយ ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ Angkor Ultra Trial ឆ្នាំ២០២១ ដែលតែងតែប្រារព្ធធ្វើនៅក្នុង ខែមករា ត្រូវបានលុបចោលហើយ ដោយសារស្ថានភាពវិបត្តិកូវីដ-១៩។នេះបើយោងតាមAKP។

អគ្គលេខាធិការរូបនេះបន្ថែមថា ទិវារត់ប្រណាំងកីឡាទេសចរណ៍បែបផ្សងព្រេងនេះ ភាគច្រើនតែងតែទាក់ទាញបានអ្នកចូលរួមរត់មកពីបរទេស ពិសេស គឺមកពីតំបន់អឺរ៉ុប ដូច្នេះនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលពិភពលោកកំពុង ប្រឈមបែបនេះ គណៈកម្មការរៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial នេះ មិនអាចរៀបចំបានទេសម្រាប់ឆ្នាំ២០២១។

ព្រឹត្តិការណ៍កីឡាបែបផ្សងព្រេងរត់ទាំងពេលកណ្តាលអាធ្រាតមួយនេះត្រូវបានប្រារព្ធធ្វើឡើងចំនួន៥ឆ្នាំរួចមកហើយ ហើយ១លើកចុងក្រោយ កាលពីខែមករា ឆ្នាំ២០២០ មានអ្នក ចូលរួមកើនដល់ជាង ១,៣០០នាក់ មកពី៤៥ប្រទេសលើពិភពលោក។ សម្រាប់វិញ្ញាសា ដែលត្រូវបានដាក់ឱ្យប្រកួត មានដូចជាវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង១៦គីឡូម៉ែត្រ ដែលត្រូវរត់កាត់ព្រៃប្រឹក្សា ប្រាង្គប្រាសាទ និងភូមិ-ឃុំអ្នកស្រុកជុំវិញតំបន់អង្គរ ខេត្តសៀមរាប។

សូមបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយទៀត ដែលត្រូវបាន លុបចោល នៅក្នុងឆ្នាំ២០២០នេះ ដោយសារស្ថានភាពកូវីដ-១៩ បន្ទាប់ពីព្រឹត្តិការណ៍រត់ ប្រណាំងអន្តរជាតិសំខាន់ៗរបស់កម្ពុជា ដូចជាទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ (Half Marathon) នៅក្នុងខែធ្នូនេះ ដែលឆ្នាំ២០១៩ស្រូប បានអ្នករត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់, ទិវាម៉ារ៉ាតុងអន្តជាតិ ចក្រភពខ្មែរ (Full Marathon) ក្នុងខែសីហា, ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅរាធានីភ្នំពេញ ក្នុងខែមិថុនា ដែលត្រូវបាន លុបចោលជាបន្តបន្ទាប់ ដោយព្រឹត្តិការណ៍ទាំងអស់នេះត្រូវ បានលើកពេលទៅ ឆ្នាំ២០២១ជំនួសវិញ ខណៈការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ត្រូវបានរក្សាទុកទៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here