Lampard ត្រៀមកញ្ចប់ប្រាក់ធំប្រជែងហង្សក្រហម និង Man Utd យកកីឡករឆ្នើមពីក្រុម Bayer Leverkusen

0
70

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា គ្រូបង្វឹកតោខៀវ លោក Lampard កំពុងត្រៀមទឹកប្រាក់ ៨៥លានផោន ដើម្បី​ផ្ទេរកីឡាករ Leon Bailey ពីក្រុម Bayer Leverkusen ដោយដាក់ការប្រជែង​ជាមួយក្រុមជើងខ្លាំង Liverpool និង ក្រុម Man Utd ។​

កីឡាករ Leon Bailey បច្ចុប្បន្នទើបតែអាយុ ២២ឆ្នាំ ដែលកំពុងក្លាយជា​កីឡាករ​វ័យក្មេង ដ៏ចាប់អារម្មណ៍ពី ក្លិបធំៗនៅតំបន់អឺរ៉ុប ។​
Daily Express បានចុះផ្សាយថា គ្រូបង្វឹកតោខៀវ បានចាប់អារម្មណ៍ទៅលើកីឡាករ​ខាងលើ ដែលបានជួយក្រុម​ យកឈ្នះ ទៅលើក្រុម Rangers របស់ Steven Gerrard កាលពីអំឡុងការប្រកួតពាន Europa League ។
កីឡាករ​សញ្ជាតិចាមៃកា ត្រូវបានលោក Lampard ចាត់ទុកជាតួអង្គដ៏សំខាន់ ដែលជំនួសតំណែង Willian និង Pedro ដែលអ្នកទាំងពីររំពឹងថានឹងចាកចេញពី Stamford Bridge នារដូវក្តៅនេះ។
ទន្ទឹមជាមួយគ្នានេះដែរ ក្រុមតោខៀវ បានត្រៀមខ្លួនរួចារាល់ទៅហើយ ក្នុងការផ្ទេរយក Hakim Ziyech មកកាន់ Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពី Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន ៣៦ លានផោនជាមួយក្លិប Ajax ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here