Zinedine Zidane ប្រាប់ក្លិបថា ចង់បានកីឡាករឆ្នើមរបស់ហង្សក្រហម​

0
68

គ្រូបង្វឹកអធិរាជស លោក Zinedine Zidane កំពុងព្យាយាម​ធ្វើទីផ្សារផ្ទេរកីឡាករដ៏ធំមួយ នារដូវកាលក្តៅនេះ ដោយចង់ឲ្យក្រុម​យក្ស​របស់លោក ចំណាយថវិកា ចំនួន ១៤០លានផោន ដើម្បីចុះហត្ថលេខាយកកីឡាករ Sadio Mane ។​
កីឡាករ​សញ្ជាតិសេនីហ្គាលរូបនេះ បានក្លាយជាកីឡាករដ៏អស្ចារ្យ​ក្រោមទំរង់លេង​របស់លោក Jurgen Klopp ហើយក៏ជាកីឡាករដ៏លេចធ្លោ នារដូវកាលក្តៅនេះ ជាមួយក្រុម​ហង្សក្រហ ផងដែរ​។​

កីឡាករ​អាយុ ២៥ឆ្នាំរូបនេះ បានជួយក្រុម ឲ្យឈ្នះពិន្ទុដាច់ រហូតដល់ ២៥គ្រាប់ ស្ថិតនៅកំពូល​តារាង​។​ ក្នុងនោះដែរ គាត់ត្រូបានគេដឹងថា ក៏ទទួលបានការសរសើរពីសំណាក់លោក ហ្ស៊ីដាន់ដូចគ្នា ដោយគាត់ចង់ចុះហត្ថលេខាយក ។
នកតំណាងរបស់ Mane បានដឹងអំពីការចាប់អារម្មណ៍របស់ Real ដោយក្លឹបអេស្ប៉ាញសង្ឃឹមថានឹងបញ្ចុះបញ្ចូលគាត់អោយចាកចេញពី ហង្សក្រហម ដើម្បីទៅប្រជែង​ថ្មី នៅលើទឹកដី អេស្ប៉ាញ ។
ទោះបីជាយ៉ាងនេះក្តី Mane នៅសល់កុងត្រា ៣ឆ្នាំ​ទៀត ជាមួយក្រុម ដោយក្នុងនោះ Real នឹងត្រូវ​ល្បួង​គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ឲ្យលក់ឲ្យ ក្នុងតម្លៃប្រមាណ​ជា ១៤០លានផោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here