បើនិយាយពីកីឡាករល្អ ឬឆ្នើមគេតែងតែនឹកដល់ Messi ឬ Ronaldo ប៉ុន្តែថ្មីៗនេះ ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Eden Hazard បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលជាមិត្តរួមក្រុមរបស់ខ្លួន ជាកីឡាករល្អជាងគេលើលោក។

ហេតុអ្វីបានជា Hazard បាននិយាយដូច្នេះ? Hazard បានអះអាងថា៖ ” បន្ទាប់ពីបានលេងជាមួយគ្នាបាន ៤ខែមក ខ្ញុំគិតថា Benzema ជាកីឡាករល្អជាងគេលើលោក។
ក្រៅពីតួនាទីជាខ្សែប្រយុទ្ធ គេក៏បានជួយឲ្យកីឡាករផ្សេងទៀតមានទម្រង់លេងល្អដែរ ” ។កីឡាករបែលហ្សិករូបនេះបានបន្តថា៖ ” វាមានលក្ខណៈងាយស្រួល នៅពេលដែលលេងទល់នឹងក្រុម ដែលគ្មានវត្តមាន Benzema ” ។
ក្រៅពីនេះ Eden Hazard ក៏បានបង្ហាញពីក្ដីសោកស្ដាយចំពោះ Benzema ដែលមិនមានឱកាសក្នុងការលេងឲ្យក្រុមជម្រើសជាតិបារាំង៕